Thursday, September 16, 2021

សម្តេចសង្ឃរាជសម័យសាធារណរដ្ឋខ្មែរ || The Great Monk of Khmer Republic

 


- ព្រះនាមពេញ : សម្តេចព្រះមហាសុមេធាធិបតី ហួត តាត សម្តេចសង្ឃរាជ នៃគណៈមហានិកាយ
- ប្រសូតនៅថ្ងៃ អាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥ ត្រូវនឹង គ.ស. ១៨៩២ នៅភូមិផ្សារឧដ្តុង្គ ឃុំ វាំងចាស់ ស្រុកឧដ្តុង្គ ខែត្រ កំពង់ស្ពឺ
- បិតានាម : ហុក សេង ហៅ ហួត
- មាតានាម : ង៉ែត
- ព្រះអង្គមានបងប្អូនចំនួន ៤នាក់ :
• អ្នកស្រី ហួត ស៊ុន
• អ្នកស្រី ហួត ហួយ
• សម្តេចសង្ឃរាជ ហួត តាត
• លោក ហួត គ្រុយ
- ព្រះអង្គសុគតក្នុង ឆ្នាំថោះ ព.ស.២៥១៩ ត្រូវនឹងគ.ស.១៩៧៥ ក្នុងព្រះជន្ម ៨៤វស្សា ។ ឯកសារពីរបានបញ្ជាក់ពីការចូលទីវង្គតរបស់ព្រះអង្គ :
១. ព្រះអង្គត្រូវបានពួគទមិឡឥតសាសនា ខ្មែរក្រហមធ្វើឃាត នៅព្រឹកថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោយក្រសួងឃោសនាការ បន្ទាប់ពីព្រះអង្គផ្សាយសម្លេងទាក់ទងទៅនឹងការផ្សះផ្សារជាតិ ពេលដែលសង្រ្គាមរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ ដោយប្រឈមមុខជាមួយ អ្នកបញ្ជាការបដិវត្តន៍ ហែម កេតដារ៉ា ដែលប្រកាសថា គេឈ្នះដោយចុងអាវុធ ។
២. ព្រះអង្គត្រូវបានខ្មែរក្រហមជម្លៀសតាមបណ្តាជន ឯទៀត ទៅកាន់ស្រុកឧដ្តុង្គ ខែត្រកំពង់ស្ពឺ ៕៚

- Samdach Preah Maha Somethea Tipadi Hout Tath The Supreme Patriarch of Kana Maha Nikaya.
- Born in B.E. 2435 ( 1892 ) in Psar Udong Village , Veang Chas Commune,Udong district , Kompong Spue province .
- Father : Hoc Seng Nickname Hout
- Mother : Ngeth
- He has four brothers and sisters :
• Mrs. Hout Sun
• Mrs. Hout Huoy
• Samdach Sonkhareach Hout Tath
• Mr. Hout Kruy
- Two different documents wrote that he passed away :
1. He had killed by Khmer Rouge behind the Information Ministry after he spoke his golden speech to found peace for Cambodia in Nation Radio and faced with Mr. Hem Keth Dara the leader of Revolution in April 17th morning ,B.E. 2519 ( 1975 ) aged 84 years old.
2. And another document wrote that he was mobile back to his hometown by Khmer Rouge .


ប្រភព: សៀវភៅព្រះរាជជីវប្រវត្តិសម្តេចសង្ឃ របស់ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការវត្តស្តីទី អង្គប្រិយសិរីមានជ័យ និង រដ្ឋប្រហារទម្លាក់សេនាប្រមុខ លន់ នល់ របស់ លោក ឆាំង សុង

0 Post a Comment:

Post a Comment