Saturday, September 11, 2021

ព្រះជិងរង្សីរាជិកនរោត្តម || Phra Chin Reangsi Reachuk Norodom

 


- ព្រះពុទ្ធរូបអង្គនេះ ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈ និងដាក់តាំងក្នុងបុស្បុកមួយក្នុងព្រះវិហារព្រះកែវមរត នៃបរិវេណព្រះបរមរាជវាំង
- ព្រះពុទ្ធបដិមានេះ គឺព្រះស្រីអារ្យមេត្រី ដែលកសាងឡើងអំពីមាសសុទ្ធ និងមានទម្ងន់ ៩០ គីឡូក្រាម រួមទាំងជើងទម្រ និងឆ័ត្ររួត ព្រមទាំងមានដាំត្បូងពេជ្រចំនួន ២០៨៦គ្រាប់ គ្រាប់ដែលធំជាងគេគឺស្ថិតនៅលើម្កុដទំហំ ២៥ លី និងព្រះឧរ៉ាទំហំ ២០ លី
- ព្រះជិនរង្សីរាជិកនរោត្តម កសាងឡើងក្នុង គ.ស. ១៩០៤ ដោយព្រះសិរីសុវត្ថិ តាមព្រះរាជបណ្តាំរបស់ព្រះបាទ នរោត្តម មុនពេលចូលទិវង្គត
- ព្រះរាជបណ្តាំនោះ គឺបង្គាប់ឱ្យព្រះសិរីសុវត្ថិយកកោដ្ឋមាសដ៏ធំដែលតំកល់ព្រះសពរបស់ព្រះអង្គ ទៅរំលាយដើម្បីស្អាងជាព្រះស្រីអារ្យមេត្រី៕៚

- This Buddha's statue is standing in the act of Apaiya Mudra,that located in Phra Keo Morokut pagoda ( Cambodia Royal Palace ).
- This statue is Maîtreya, that made by gold and weight 90 kilos including The Parasol on the top and also beauty by 2086 diamonds, which the biggest one is on the crown size 25 karats , and the second one is 20 karats on the chest of the Buddha .
- The Phra Chin Reangsi Reachuk Norodom was established in 1904 by King Sisowath followed the recommendation of King Norodom before he passed away.
- His Recommendation recommended King Sisowath that " Must melt his Golden urn to establish the Buddha lord of Maîtreya ".

0 Post a Comment:

Post a Comment