Tuesday, September 21, 2021

រូបសំណាក់ស្រ្តីបីនាក់ || The Three statues of Khmer Ladies

 



- នៅផ្នែកខាងត្បូងត្រង់ចង្កេះ នៃវត្តភ្នំ ក្រៅអំពីរូបសំណាក់ហ្លួង សិរីសុវត្ថិ និងទាហានបារាំង យើងនៅឃើញមានរូបសំណាក់ស្ត្រី បីនាក់ផ្សេងទៀតដែលម្នាក់ៗមានទ្រជើងពានរៀងៗខ្លួន ។
- រូបសំណាក់ទាំងនោះគឺមានការទាក់ទងយ៉ាងច្បាស់ជាមួយនឹង សន្ធិសញ្ញាបារាំង -សៀម នៅថ្ងៃទី ២៣ មិនា ១៩០៧ ( ក្នុងរាជ្យហ្លួង សិរីសុវត្ថិ )នៅពេលដែលប្រទេសសៀមបានប្រគល់ខែត្រទាំង ៣ មកអោយកម្ពុជាវិញ ។
• អត្ថន័យនៃវត្ថុដែលតំកល់នៅលើជើងពាន ៖
១. នារីដែលឈរនៅខាងមុខគេ ក្នុងជើងពានមានតំកល់ រូបប្រាសាទ ដែលតំណាងអោយ ខែត្រ សៀមរាប
២. នារីកណ្តាល មានតំកល់ត្បូង ក្នុងជើងពាន ដែលតំណាងអោយ ខែត្រ សិរីសោភ័ណ ឬ សុីសុផុន
៣. រីឯនារីទី បី មានទ្រជើងពានដែលតំកល់ដោយ រូបដំបង និងតំណាងអោយ ខែត្របាត់ដំបង ៕

- On the south hillside of Mount Wat Phnom beside you see the statues of King Sisowath and the French soldier you can see the three statues of Kmer ladies, who standing and supporting each trays in their hands.
- Those three statues were related to the Treaty between French-Siam on 23th March, 1907 ( the reign of King Sisowath) when the Siam Prated gave the three provinces back to Cambodia.
• The meaning of those three statues :
1. The front lady was supporting the tray with A small temple that represented to Siem Reap province.
2. The middle lady was supporting the tray with the Sardine that represented to Serey Sophon province.
3. And the last one the lady was supporting the tray with the Stick called " Dombong "that was represented to Battambang province.

0 Post a Comment:

Post a Comment