Monday, October 25, 2021

ខ្មែរស្លៀកសារុង || Khmer men wearing Sarong

 

• សារុង គឺជាសំពត់​អំបោះ​ឬ​សូត្រ ត្បាញ​ចាក់​ជា​ក្រឡាឆ្លាស់​ពណ៌ឬ​ធ្វើ​ជា​ផ្កា ជា​គំនូរ រំលេចពណ៌សម្រាប់​ភ្ជើញ​ស្លៀក​សម្លុយ ។
- សារុង​ដែល​ខ្មែរ​ប្រើ​មាន​ ២ ប្រភេទ​គឺ សារុងស្រី និង សារុង​ប្រុស ។ សារុង​សម្រាប់​ស្រីៗ​សុទ្ធ​តែ​មក​ពី​បរទេស ស្រីៗ​អាច​ប្រើ​ជា​ប្រក្រតីបាន មិន​ទាស់​ទំនង​របស់​សុជីវធម៌​ខ្មែរទេ រីឯសារុង​សម្រាប់​ប្រុសៗ​ ច្រើន​តែ​ត្បាញ​ក្នុង​ប្រទេស​កម្ពុជាយើង ប្រុសៗ​ស្លៀក​បាន​ចំពោះ​តែ​ក្នុង​ផ្ទះ​ក្នុង​ពេល​ដែល​យល់​ថា​គួរ​ស្លៀក​បាន យូរម្តងៗ អាច​ស្លៀក​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះបាន តែបើនិយាយតាមច្បាប់សុជីវធម៌ខ្មែរបុរាណ បុរសកម្រនឹងស្លៀកសារុង ដើរក្រៅផ្ទះណាស់ ព្រោះវាច្រើនតែមិនគាប់​នឹងភ្នែកស្រីៗ ។

 • Sarong is a type of Khmer skirt, which has many kinds of patterns as solid color, plaid,and checked.
- Sarong in Cambodia we can use for both men and women. Most of Women's sarong are toke from other countries, that have polka-dotted's, floral's, and paisley's patterns. But for men's Sarong are made in Cambodia. Women can wear Sarong everyday and everywhere as they wanted, and for they can wear in house, we sometimes see them wearing outside.

0 Post a Comment:

Post a Comment