Friday, September 10, 2021

ព្រះនាមព្រះមហាក្សត្រខ្មែរក្នុងពេលគ្រងរាជ្យសម្បត្តិ

 



        ព្រះបាទអង្គដួង
ព្រះករុណាព្រះបាទសម្តេច ព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយា បរមធ្មិស្សាវរបរមសុរិន្រ្ទាភូវណៃ មហាចក្រពិត្តពិសេនា សាធិបាឥស្សរាកម្ពុជ រាជាណាចក្រ ឧភតោសុជាតិវរវរ្ម័ន តម្រង់កម្ពុជា មហាប្រទេសសុរិយាណាចក្រ ភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមា រដ្ឋធិបាតនរិន្រ្ទា រាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិប្ឌី
        ព្រះបាទនរោត្តម
ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមទេវាវតារ ទេវតាកុណាសាសនាឫទ្ធិមាហិស្សាវរធិស្រីសុរិយាវរ្មន័ នរពុទ្ធិវស្សា តម្រង់សាស្ត្របរម មហាកម្ពុជធិបតិន្ទ្រសិសាលប្រាសិទ្ទ សិហាតោសិហាប៉ារា បរមមានុមាជាយា មហាអធិបតីនយោបាភិតុលា សុកាឡាកម្ពុជណាចក្រ អង្គបុរសមហារតន៍និវវត្តន៍ រក្សាបរមមហាចក្រពុទ្រ្ទាធិរាជ បរមពោធិ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង
        ព្រះបាទសិរីសុវត្ថិ
ព្រះករុណាព្រះបាទសម្តេច ព្រះសិរីសុវត្ថិ ចមចក្រពង្ស ហរិរាជ បរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ មហាសុមុទ្ធិ
វរ័្មននរិន្ទពង្ស សានិន្ទអធិវរតា ខត្តិយោមហាធម្មិកវរតា បរមសារិន្រ្ទមហាស្រីរិយា អធិបតីស្រីសុរិយាវរ័ន្ម មហាចក្រពត្តិ តម្រង់រាស្រ្ត ឧបតោសុជាតវរ័្មន បម្រុងក្រុងកម្ពុជា ខេមរិន្រ្ទា គុរុរាជា មហាសុរិន្រ្ទ បរមរាជាធម្ម យុត្តិមហាសាលនាបិមាកិរតិជារិយាបរមអាចារ្យ ស្រីជាយាវរិយា អធិបតីនិបាតបិតុលាកម្ពុជអាណាចក្រ អគ្គមហាបុរសរតន៍ វិវត្តន៍រក្សាឯករាជ្យ មហាទេព្តា នរិន្រ្ទាវិសុទ្ធបរមមហាចក្រពត្តិ រាជាធិរាជ បរមពោធិ ព្រះចៅក្រុងកម្ពុជា
        ព្រះបាទសុីសុវត្ថិមុនីវង្ស
ព្រះករុណាព្រះបាទសម្តេចព្រះសុីសុវត្ថិមុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរ ភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី
        ព្រះបាទនរោត្តមសីហនុ
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជា
        ព្រះបាទសុរាម្រឹត
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសុរាម្រឹត វិសុទ្ធមហាខត្តិយវង្ស វិសិដ្ឋ ហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា
        ព្រះបាទនរោត្តមសីហមុនី
ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តមសីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី ៕

0 Post a Comment:

Post a Comment