Saturday, September 11, 2021

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា || Princess Norodom Kunthi Bopha

 


- ប្រសូត : នៅថ្ងៃ ច័ន្ទ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស. ២៤៩១ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា គ.ស.១៩៤៨ វេលាម៉ោង ១១:៣០ នាទីព្រឹក
- ព្រះអង្គជាព្រះរាជធីតាអង្គទី៨ និងជាបុត្រីសំណព្វ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលទ្រង់សព្វព្រះរាជហឬទ័យយ៉ាងក្រៃលែង
- បិតានាម : ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ
- មាតានាម : ព្រះអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ ពង្សសានមុនី
- សុគត : នៅថ្ងៃ សៅរ៍ ១២រោច ខែ មិគសិរ ឆ្នាំ រោង ចត្វាស័ក ព.ស. ២៤៩៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ គ.ស. ១៩៥២ វេលាម៉ោង ២:៤៥ នាទី ប្រឈួនបាន ៧ថ្ងៃ ដោយព្រះទាហរោគ ( គ្រុនក្តៅខ្លួន )
- ព្រះសព ត្រូវបានតំកល់ទុករយះពេល ២២ថ្ងៃ និង បានប្រារព្ធធ្វើពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី ៤ មករា គ.ស. ១៩៥៣ រយះកាល ៥ខែមុនពេលដែល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ទ្រង់ប្រសូត ។ រីឯព្រះបរមអដ្ឋិរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវបានតំកល់ទុកក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយ ក្នុងបរិវេណ ព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំង ចតុម្មុខ
- ក្រោយមកពេលដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់សោយទិវង្គត ព្រះបរមអដិ្ឋ របស់ព្រះអង្គក៏ត្រូវបានយកទៅបញ្ចុះនៅក្នុងចេតិយរួមជាមួយនឹងព្រះរាជបុត្រីសំណព្វរបស់ព្រះអង្គដែរ ទាំងនេះគឺធ្វើតាមព្រះរាជបណ្តាំរបស់ព្រះអង្គ
- ដើម្បីឧទ្ទិសដល់ព្រះរាជបុត្រីរបស់ព្រះអង្គ ហ្លួង សីហនុ បានត្រាស់បង្គាប់ឱ្យសាងសង់ មន្ទីពេទ្យកុមារ ២ គឺ:
១. មន្ទីពេទ្យគន្ធបុប្ផា ទី ១ សាងសង់នៅ គ.ស. ១៩៦៣ ( ក្បែរវត្តភ្នំ )
២. មន្ទីពេទ្យគន្ធបុប្ផា ទី ២ សាងសង់នៅ គ.ស. ១៩៩៥ ( ខាងត្បូងព្រះបរមរាជវាំង ) ដើម្បីជួយសង្រ្គោះកុមារក្រីក្រកម្ពុជា ទូទាំងប្រទេស ៕៚

- Born on Monday 16th August B.E. 2491 ( 1948 ) at 11: 30 AM ( year of The Rat )
- She was an eighth and the favorite daughter of King Norodom Sihanouk
- Father : King Norodom Sihanouk
- Mother : Princess Sisowath Pongsan Moni
- Passed Away on Saturday 13th December B.E.2495 ( 1952 ) at 2: 45 PM . A week after she had a heavy ague .
- Her corpse had kept for 22 days and cremated in January 4,1953 . Five months before King Norodom Sihamoni was born. And her bone was kept in a Golden Urn in Preah Chedi ( Stupa ) surrounding Silver pagoda in Cambodia Royal Palace .
- Later then when King Norodom Sihanouk had passed away his bone also had kept in the same stupa with his favorite daughter by following his recommendation .
- To offering the honor to his daughter King Norodom Sihanouk had ordered to build two Children's Hospital :
1. The first Kunthi Bopha hospital ( Near Wat Phnom )
2. The Second Kunthi Bopha hospital ( south of the Royal Palace ) to help Cambodian children .

0 Post a Comment:

Post a Comment