Tuesday, October 12, 2021

៩ ឧសភា គ.ស. ១៩៤១ ប្រវត្តិសាស្ត្រដ៏ឈឺចុកចាប់

 


• រឿងរ៉ាវកាលពី ៧៦ ឆ្នាំមុន តើអ្នកដឹងទេ ? អំឡុង សង្គ្រាមលោកលើកទី ២ កំពុងតែឆាបឆះឡើង គ្រាមួយនោះ ប្រទេសបារាំងសែស ដែលមានតួរនាទីត្រួតត្រា រាជអាណាចក្រខ្មែរ បានចាញ់សង្រ្គាមជាមួយនឹង ប្រទេស យីប៉ុន ( ជប៉ុន ) រដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោក ភិបុល សង្រ្គាម ( ភីប៊ូន ស៊ុងក្រាម ) ក្នុងរជ្ជកាលព្រះចៅរាមាទី ៨ និងដោយមានការជួយជ្រោមជ្រែងពីប្រទេស យីប៉ុន ផងនោះ ។ យីប៉ុនបានបង្ខំអោយបារាំងសែស ចុះសន្ធិសញ្ញាមួយជាមួយ នឹងខ្លួន ដែលហៅ « សន្ធិសញ្ញាទីក្រុងតូក្យូ » នៅថ្ងៃទី ០៩ ខែ ឧសភា គ.ស. ១៩៤១ រយៈពេល ១៥ថ្ងៃក្រោយការចូលព្រះទិវង្គត នៃព្រះករុណាព្រះបាទ សម្តេចព្រះ សុីសុវត្ថិ មុវីវង្ស ។ ក្នុងសន្ធិសញ្ញានោះ យីប៉ុន បានបង្ខំអោយរដ្ឋការបារាំងសែស កាត់ដីប៉ែក ពាយ័ព្យនៃប្រទេសកម្ពុជា មាន ខែត្រ បាត់ដំបង សៀមរាប ស្ទឹងត្រែង កំពង់ធំ និង ខែត្រព្រះវិហារ បច្ចុប្បន្ន ប្រគល់អោយសៀមកាន់កាប់ តែក្រោយមក នៅថ្ងៃទី ១៧ ខែ វិច្ឆិកា គ.ស. ១៩៤៦ ( រជ្ជសម័យព្រះមហាវិរក្សត្រដ៏ជាទី គោរព ស្រឡាញ់នៃកូនចៅខ្មែរទាំងពួង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ) ក្រោមសន្ធិសញ្ញា ទីក្រុងវ៉ាសុីងតោន ប្រទេសសៀមបានបង្ខំចិត្តប្រគល់ ទឹកដីទាំងនោះមកអោយ ព្រះរាជាណាចក្រកម្ពុជាវិញ ។

0 Post a Comment:

Post a Comment