Sunday, October 10, 2021

លោកហ្លួងស្នេហា ពិមល តាត់ || Louk Loung Sneha Pimol Tatt

 


លោកហ្លួងស្នេហា ពិមល* តាត់ ម្ចាស់ភូមិគ្រឹះ ខសង នៅភូមិវត្តគរ
• បើអ្នកធ្វើដំណើរមក ដល់ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខែត្របាត់ដំបង និងអ្នកចង់ទស្សនាភូមិគ្រឹះបុរាណមួយដែលមានអាយុកាល ១០០ឆ្នាំជាង ដែលជញ្ជាំងបិតដោយ បាយអលាយជាមួយ នឹងដីខ្សាច់នោះ អ្នកស្រុកនៅទីនោះនឹងណែនាំអ្នកអោយទៅទស្សនាផ្ទះបុរាណមួយខ្នងដែលសាងសងឡើងក្នុង គ.ស. ១៩០៧ គ្រាដែល ប្រទេសសៀមប្រគល់មកវិញនូវ ទឹកដីខ្មែរ ( បាត់ដំបង សៀមរាប និង សិរីសោភណ្ឌ័ ) ជួនរដ្ឋការ បារាំងសែស ក្នុងរជ្ជសម័យ ហ្លួងសិរីសុវត្ថិ ។ នោះគឺជា ភូមិគ្រឹះ របស់ លោកហ្លួងស្នេហា ពិមល តាត់ ដែល លោកគឺជាស្មៀនជំនិតរបស់ លោកម្ចាស់គទាធរ ធរណិន្រ្ទ ឈុំ ( ហៅលោកម្ចាស់ បស្ចឹម ) ។
* ម្ចាស់ផ្ទះប្រាប់ថា លោកមានងារ ហ្លួងស្នេហា ពិមន្ត តែពាក្យ « ពិមន្ត » នេះគ្មានឃើញសរសេរ ក្នុងវចនានុក្រមរបស់ សម្តេចសង្ឃសោះ ទើបខ្ញុំយល់ថា ប្រហែលជាពាក្យ « ពិមល » ដែលប្រែសេចក្តីថា ស្រស់ល្អ បរិសុទ្ធ ដែលឥតមន្ទិល សង្ស័យ ) ។

Louk Loung Sneha Pimol Tatt the owner of old Khorsong's house in Wat Kor village
• If you're arrived in Wat Kor village, Sangkat Wat Kor, in Battambang province and you want to visit an over 100 years old house which made by mortar mixed with sand . The villagers will introduce you to visit the Khorsong's house that was built since 1907 in the reign of King Sisowath. That house was belonging to Louk Loung Sneha Pimol Tatt who is a close clerk of Loud Chhoum ( Chao Paya Abpaiwong Chhoum ).

0 Post a Comment:

Post a Comment