• ការពន្យល់
វ៉ែនតា ឬ ស្នងភ្នែក
- ពាក្យ « វែ៉ន » មានន័យថា រង្វង់មូល; ប្រដាប់សម្រាប់ឆ្លុះស្រមោល; ពពិល...។
- រីឯពាក្យ « តា » មានន័យថា ភ្នែក
+ ដូចនេះ ពាក្យ " វែ៉នតា " គឺសម្តៅលើ កែវស្នងភ្នែក គឺកែវសម្រាប់ពាក់ជាជំនួយភ្នែក ដែលស្រវាំងឲ្យភ្លឺច្បាស់ឬជាជំនួយឲ្យស្រួលភ្នែក ។
- ខ្មែរសម័យបុរាណ ហៅ « ស្នងភ្នែក » ។
- សម្រាប់ភិក្ខុសង្ឃហៅ « ស្នងនេត្រា » ។
- រាជសព្ទ័ ហៅ « ស្នងព្រះនេត្រ » ( ជនជាតិខ្មែរគួរធ្វើទម្លាប់ហៅតាមនេះ ឲ្យត្រូវនឹងខ្មែរក្នុងបុរាណសម័យវិញ ហៅយូរៗទៅគង់នឹងថ្នឹកមាត់ពុំខាន ) ។
- ហៅជាបាលីថា « ចក្ខុបត្ថម្ភក » អានថា ( ច័ក-ខុ-ប៉ាត់-ថ័ម-ភក់ ) ប្រែថា « កែវជាជំនួយភ្នែក » ។
+ នេះជារូប ជនជាតិខ្មែរ ពាក់ ស្នងភ្នែក ក្នុងរាជកាល ហ្លួង សុីសុវត្ថិ មុនីវង្ស ។
+ ថត គ.ស. ១៩៣៨
0 Post a Comment:
Post a Comment