Friday, October 29, 2021

ការដាក់ទោសដោយប្រើ ច្រវ៉ាក់ ខួងក

 


• ការផ្តន្ទាទោស នាសម័យបុរាណបើកាលណាយើងត្រូវជាប់ពិរុទ្ធ ពីបទអ្វីមួយ គេមានមធ្យោបាយច្រើនយ៉ាង សម្រាប់ធ្វើទារុណកម្មអោយ អ្នកទោសរាងចាល ដែលក្នុងនោះរួមមាន ៖
១. ការវាយរ៉ាវ
២. ការដាក់ច្រវ៉ាក់
៣. និងការប្រហារជីវិតដោយកាត់ក្បាលអ្នកទោស

ច្រវ៉ាក់ ខួងក គឺគេធ្វើកងដែកដាក់ ក អ្នកទោសដោយមិនអាចអោយដោះបាន ។ គេយកច្រវ៉ាក់មួយខ្សែល្មមភ្ជាប់កង ក ពីអ្នកទោសម្នាក់ ទៅកងកអ្នកទោសម្នាក់ទៀត អ្នកទាំងពីរ ត្រូវទៅណាមកណាទាំងពីរនាក់ទោះបីទៅបន្ទោរបង់លាមកក៏ដោយ ។ គេច្រើនប្រើអ្នកទោសរបៀបនេះអោយសែងឈើ រែកទឹក និងពុះអុសជាដើម ។ តែជួនកាលយើងត្រូវទោសតែគ្មានគូ គេដាក់ច្រវ៉ាក់ម្ខាងអោយជាប់នឹងកយើង ឯចុងម្ខាងទៀត គេចងភ្ជាប់នឹងដុំដែកមួយមានទំងន់ ៧ គីឡូក្រាម ដែលពេលទៅណាមកណាយើងត្រូវលើកដុំដែកនោះកាន់ឡើងទៅជាមួយជានិច្ច ។
+ អ្នកទោសដែលគេដាក់ ច្រវ៉ាក់ខួងក របៀបនេះច្រើនតែជាប់ពិរុទ្ធ អំពីបទ លួច ឆក់ ប្លន់ និងត្រូវយកទៅប្រហារជីវិត ដោយកាត់ក្បាល បើសិនជាជាប់ពិរុទ្ធពីបទ ប្លន់និងសម្លាប់ ។
- រូប : អ្នកទោសខ្មែរ ថតអំឡុងឆ្នាំ ១៩០០

0 Post a Comment:

Post a Comment