Friday, October 29, 2021

រាយនាមនិងគោរមងារ បារគូបុរោហិតក្នុងព្រះបរមរាជវាំងខ្មែរផែនដីហ្លួង នរោត្តម និងហ្លួង ស៊ីសុវត្ថិ

 


បារគូបុរោហិត ខ្មែរយើងប្រើសម្តីហៅពួកព្រាហ្មណ៍អ្នក បំពេញប្រយោជន៍ដល់បុរី ឬអ្នកធ្វើនូវសេចក្ដីទំនុកបម្រុងដល់ព្រះនគរ គឺព្រាហ្មណ៍ដែលជារាជគ្រូ ជាអ្នកធ្វើរាជការក្នុង ព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ
+ ក្នុងផែនដីហ្លួង នរោត្តម មាន ៖
១. សម្តេចព្រះឥសីភ័ទ្ទ ងិន ( ជារាជគ្រូ )
២. សម្តេចព្រះឥសីភ័ទ្ទ មាស
៣. ឧកញ៉ាហោរាទិព្វន័យនេត្រ ដួង
៤. ឧកញ៉ាហោរាទិព្វចក្ខុ ងួន
៥. ឧកញ៉ាសុតន្តប្រីជា ចាប
+ ក្នុងផែនដីហ្លួង ស៊ីសុវត្ថិ មាន ៖
៦. សម្តេចព្រះឥសីភ័ទ្ទធិបតី ( មិនបានបញ្ជាក់នាម )
៧. ឧកញ៉ាហោរាធិបតីចាងហ្វាង( មិនបញ្ជាក់នាម )
៨. ព្រះរាមារាជាធិបតី ( មិនបានបញ្ជាក់នាម )
៩. ឧកញ៉ាវង្សាសារពេជ្ញចាងហ្វាង ( មិនបញ្ជាក់នាម )
១០. ឧកញ៉ាសុតន្តប្រីជាចាងហ្វាង ( មិនបញ្ជាក់នាម )
១១. ព្រះព្រហ្មធិរាជ ( មិនបញ្ជាក់នាម )
១២. ឧកញ៉ាកោសាធិបតី ( មិនបញ្ជាក់នាម )
១៣. ឧកញ៉ាព្រះឃ្លាំងធិបតី ( មិនបញ្ជាក់នាម )
១៤. ឧកញ៉ាបរ នាយក ( មិនបញ្ជាក់នាម )
១៥. ឧកញ៉ារាជ នាយក ( មិនបញ្ជាក់នាម )
១៦. ព្រះឥន្ទគោរព្ភការ ( មិនបញ្ជាក់នាម )

0 Post a Comment:

Post a Comment