Friday, October 29, 2021

សើន ព្រះរាជទ្រព្យទីសម្រាប់ឡើងមើលការលបចូលពីពួកបច្ចាមិត្ត ឆ្នាំ ១៩១០

 


• សើន គឺជាគ្រឹហាខ្ពស់ស្រឡះកដោយឥដ្ឋ បូកបាយអ សម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេឬសមុទ្រ កុំឱ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលប ចូលមកនៃពួកបច្ចាមិត្តជាដើម ។
ក្នុងឆ្នាំរោងសំរិទ្ធីស័ក ព្រះពុទ្ធសករាជ ២៤១២ ដែលត្រូវនឹងឆ្នាំបារាំង ១៨៦៨ រាជការអាណានិគមបារាំងសែស បានចូលមកក្រាបថ្វាយទូល ព្រះបាទសម្តេចព្រះ នរោត្តម ព្រះចៅក្រុងកម្ពុជាធិបតី ឱ្យស្តេចបញ្ជាធ្វើ សើន មួយនៅទីជ្រោយចង្វា ( ត្រង់កន្លែងសណ្ឋាគារ សុខា សព្វថ្ងៃ ) ដើម្បីមើលសត្រូវមកពីគ្រប់ទិសទី ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើសិរសា ស្តេចក៏ត្រាស់បង្គាប់ លោកឧកញ៉ារក្សាឥស្សរោ ទៀន ឱ្យជួលចិនមកធ្វើសើនមួយឱ្យខ្ពស់ស្រឡះ គឺធ្វើពីឥដ្ឋបូកបាយអដោយចំណាយព្រះរាជទ្រព្យ ចេញពីព្រះឃ្លាំងផ្ទាល់ ទុកសម្រាប់ជាប្រយោជន៍ចំពោះជាតិទៅថ្ងៃមុខ ។ លុះសម័យក្រោយមក ( មិនបញ្ជាក់ឆ្នាំ ) ព្រះរាជរដ្ឋាភិបាលបានឱ្យរុះរើ សើននេះចេញបាត់រូបទៅ ព្រោះយល់ឃើញថា បើទុក ឱ្យនៅមានតទៅទៀតជាការឥតប្រយោជន៍ ព្រោះហួសសម័យត្រូវប្រើប្រាស់ទៅហើយ ។

0 Post a Comment:

Post a Comment