Friday, October 29, 2021

បម្រាមរបស់ជនជាតិខ្មែរសម័យបុរាណ

 


• បោរាណាសម័យបុរាណ មានជំនឿទៅលើរឿងរ៉ាវ ច្រើនយ៉ាង និងប្លែកៗពីគ្នា ពីតំបន់មួយទៅតំបន់មួយ ដែលជំនឿទាំងនោះសុទ្ធសឹងតែជាកម្លាំងជំនួយស្មារតីផ្លូវចិត្តរបស់ជនជាតិខ្មែរ ។ បម្រាម នៃការប្រព្រឹត្តក្នុងថ្ងៃនីមួយៗ របស់ជនជាតិខ្មែរសម័យដើមដែលមានអត្ថន័យដូចតទៅ ៖
+ ចំពោះថ្ងៃ :
១. អាទិត្យ( ចុះរណ្តៅ ) ហាមកប់ខ្មោច
២. ចន្ទ័ ( ចុះផ្លូវ ) ហាមលើកផ្លូវ
៣. អង្គារ៍ ( ចុះភ្លើង ) ហាមដុតខ្មោច
៤. ពុធ ( ចុះភូមិ ) ហាមលើកដីភូមិ
៥. ព្រហស្បតិ៍ ( ចុះព្រៃ ) ហាមទិញឬកាប់ឈើធ្វើផ្ទះ
៦. សុក្រ ( ចុះដំណេក ) ហាមផ្សំដំណេកកូនប្រុសស្រី
៧. សៅរ៍ ( ចុះទឹក ) ហាមរកសុីផ្លូវទឹក ។
- ចំពោះការហាមនេះ សម្រាប់តែថ្ងៃដំបូងទេ ដូចលើក ភូមិមួយចបដំបូង កុំធ្វើថ្ងៃពុធ ឬផ្សំដំណេកដំបូងកុំយកថ្ងៃសុក្រ -ល- ។ តទៅថ្ងៃពុធ ឬ សុក្របន្ទាប់មិនអីទេ ។ មកទាល់បច្ចុប្បន្នបម្រាមនេះ ពីរបីចំណុចជនជាតិខ្មែរ នៅតែគោរពតាម តួរយ៉ាងដូចជា មិនដុតខ្មោចថ្ងៃអង្គារ៍ ព្រោះជឿថាជាថ្ងៃរឹង ថ្ងៃអពមង្គល ។
ប្រភព ៖ លំអានទំនៀមខ្មែរបុរាណ ទំព័រទី ៦០ ដោយលោក ញាណ ភឿន, ម៉ម ឆៃ ឆ្នាំ ២០០៤ ។

0 Post a Comment:

Post a Comment