Friday, October 29, 2021

រាយនាមនិងគោរមងារ បារគូបុរោហិតក្នុងព្រះបរមរាជវាំងខ្មែរផែនដីហ្លួង នរោត្តម និងហ្លួង ស៊ីសុវត្ថិ

 


បារគូបុរោហិត ខ្មែរយើងប្រើសម្តីហៅពួកព្រាហ្មណ៍អ្នក បំពេញប្រយោជន៍ដល់បុរី ឬអ្នកធ្វើនូវសេចក្ដីទំនុកបម្រុងដល់ព្រះនគរ គឺព្រាហ្មណ៍ដែលជារាជគ្រូ ជាអ្នកធ្វើរាជការក្នុង ព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ
+ ក្នុងផែនដីហ្លួង នរោត្តម មាន ៖
១. សម្តេចព្រះឥសីភ័ទ្ទ ងិន ( ជារាជគ្រូ )
២. សម្តេចព្រះឥសីភ័ទ្ទ មាស
៣. ឧកញ៉ាហោរាទិព្វន័យនេត្រ ដួង
៤. ឧកញ៉ាហោរាទិព្វចក្ខុ ងួន
៥. ឧកញ៉ាសុតន្តប្រីជា ចាប
+ ក្នុងផែនដីហ្លួង ស៊ីសុវត្ថិ មាន ៖
៦. សម្តេចព្រះឥសីភ័ទ្ទធិបតី ( មិនបានបញ្ជាក់នាម )
៧. ឧកញ៉ាហោរាធិបតីចាងហ្វាង( មិនបញ្ជាក់នាម )
៨. ព្រះរាមារាជាធិបតី ( មិនបានបញ្ជាក់នាម )
៩. ឧកញ៉ាវង្សាសារពេជ្ញចាងហ្វាង ( មិនបញ្ជាក់នាម )
១០. ឧកញ៉ាសុតន្តប្រីជាចាងហ្វាង ( មិនបញ្ជាក់នាម )
១១. ព្រះព្រហ្មធិរាជ ( មិនបញ្ជាក់នាម )
១២. ឧកញ៉ាកោសាធិបតី ( មិនបញ្ជាក់នាម )
១៣. ឧកញ៉ាព្រះឃ្លាំងធិបតី ( មិនបញ្ជាក់នាម )
១៤. ឧកញ៉ាបរ នាយក ( មិនបញ្ជាក់នាម )
១៥. ឧកញ៉ារាជ នាយក ( មិនបញ្ជាក់នាម )
១៦. ព្រះឥន្ទគោរព្ភការ ( មិនបញ្ជាក់នាម )

សើន ព្រះរាជទ្រព្យទីសម្រាប់ឡើងមើលការលបចូលពីពួកបច្ចាមិត្ត ឆ្នាំ ១៩១០

 


• សើន គឺជាគ្រឹហាខ្ពស់ស្រឡះកដោយឥដ្ឋ បូកបាយអ សម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេឬសមុទ្រ កុំឱ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលប ចូលមកនៃពួកបច្ចាមិត្តជាដើម ។
ក្នុងឆ្នាំរោងសំរិទ្ធីស័ក ព្រះពុទ្ធសករាជ ២៤១២ ដែលត្រូវនឹងឆ្នាំបារាំង ១៨៦៨ រាជការអាណានិគមបារាំងសែស បានចូលមកក្រាបថ្វាយទូល ព្រះបាទសម្តេចព្រះ នរោត្តម ព្រះចៅក្រុងកម្ពុជាធិបតី ឱ្យស្តេចបញ្ជាធ្វើ សើន មួយនៅទីជ្រោយចង្វា ( ត្រង់កន្លែងសណ្ឋាគារ សុខា សព្វថ្ងៃ ) ដើម្បីមើលសត្រូវមកពីគ្រប់ទិសទី ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើសិរសា ស្តេចក៏ត្រាស់បង្គាប់ លោកឧកញ៉ារក្សាឥស្សរោ ទៀន ឱ្យជួលចិនមកធ្វើសើនមួយឱ្យខ្ពស់ស្រឡះ គឺធ្វើពីឥដ្ឋបូកបាយអដោយចំណាយព្រះរាជទ្រព្យ ចេញពីព្រះឃ្លាំងផ្ទាល់ ទុកសម្រាប់ជាប្រយោជន៍ចំពោះជាតិទៅថ្ងៃមុខ ។ លុះសម័យក្រោយមក ( មិនបញ្ជាក់ឆ្នាំ ) ព្រះរាជរដ្ឋាភិបាលបានឱ្យរុះរើ សើននេះចេញបាត់រូបទៅ ព្រោះយល់ឃើញថា បើទុក ឱ្យនៅមានតទៅទៀតជាការឥតប្រយោជន៍ ព្រោះហួសសម័យត្រូវប្រើប្រាស់ទៅហើយ ។

បម្រាមរបស់ជនជាតិខ្មែរសម័យបុរាណ

 


• បោរាណាសម័យបុរាណ មានជំនឿទៅលើរឿងរ៉ាវ ច្រើនយ៉ាង និងប្លែកៗពីគ្នា ពីតំបន់មួយទៅតំបន់មួយ ដែលជំនឿទាំងនោះសុទ្ធសឹងតែជាកម្លាំងជំនួយស្មារតីផ្លូវចិត្តរបស់ជនជាតិខ្មែរ ។ បម្រាម នៃការប្រព្រឹត្តក្នុងថ្ងៃនីមួយៗ របស់ជនជាតិខ្មែរសម័យដើមដែលមានអត្ថន័យដូចតទៅ ៖
+ ចំពោះថ្ងៃ :
១. អាទិត្យ( ចុះរណ្តៅ ) ហាមកប់ខ្មោច
២. ចន្ទ័ ( ចុះផ្លូវ ) ហាមលើកផ្លូវ
៣. អង្គារ៍ ( ចុះភ្លើង ) ហាមដុតខ្មោច
៤. ពុធ ( ចុះភូមិ ) ហាមលើកដីភូមិ
៥. ព្រហស្បតិ៍ ( ចុះព្រៃ ) ហាមទិញឬកាប់ឈើធ្វើផ្ទះ
៦. សុក្រ ( ចុះដំណេក ) ហាមផ្សំដំណេកកូនប្រុសស្រី
៧. សៅរ៍ ( ចុះទឹក ) ហាមរកសុីផ្លូវទឹក ។
- ចំពោះការហាមនេះ សម្រាប់តែថ្ងៃដំបូងទេ ដូចលើក ភូមិមួយចបដំបូង កុំធ្វើថ្ងៃពុធ ឬផ្សំដំណេកដំបូងកុំយកថ្ងៃសុក្រ -ល- ។ តទៅថ្ងៃពុធ ឬ សុក្របន្ទាប់មិនអីទេ ។ មកទាល់បច្ចុប្បន្នបម្រាមនេះ ពីរបីចំណុចជនជាតិខ្មែរ នៅតែគោរពតាម តួរយ៉ាងដូចជា មិនដុតខ្មោចថ្ងៃអង្គារ៍ ព្រោះជឿថាជាថ្ងៃរឹង ថ្ងៃអពមង្គល ។
ប្រភព ៖ លំអានទំនៀមខ្មែរបុរាណ ទំព័រទី ៦០ ដោយលោក ញាណ ភឿន, ម៉ម ឆៃ ឆ្នាំ ២០០៤ ។

ការដាក់ទោសដោយប្រើ ច្រវ៉ាក់ ខួងក

 


• ការផ្តន្ទាទោស នាសម័យបុរាណបើកាលណាយើងត្រូវជាប់ពិរុទ្ធ ពីបទអ្វីមួយ គេមានមធ្យោបាយច្រើនយ៉ាង សម្រាប់ធ្វើទារុណកម្មអោយ អ្នកទោសរាងចាល ដែលក្នុងនោះរួមមាន ៖
១. ការវាយរ៉ាវ
២. ការដាក់ច្រវ៉ាក់
៣. និងការប្រហារជីវិតដោយកាត់ក្បាលអ្នកទោស

ច្រវ៉ាក់ ខួងក គឺគេធ្វើកងដែកដាក់ ក អ្នកទោសដោយមិនអាចអោយដោះបាន ។ គេយកច្រវ៉ាក់មួយខ្សែល្មមភ្ជាប់កង ក ពីអ្នកទោសម្នាក់ ទៅកងកអ្នកទោសម្នាក់ទៀត អ្នកទាំងពីរ ត្រូវទៅណាមកណាទាំងពីរនាក់ទោះបីទៅបន្ទោរបង់លាមកក៏ដោយ ។ គេច្រើនប្រើអ្នកទោសរបៀបនេះអោយសែងឈើ រែកទឹក និងពុះអុសជាដើម ។ តែជួនកាលយើងត្រូវទោសតែគ្មានគូ គេដាក់ច្រវ៉ាក់ម្ខាងអោយជាប់នឹងកយើង ឯចុងម្ខាងទៀត គេចងភ្ជាប់នឹងដុំដែកមួយមានទំងន់ ៧ គីឡូក្រាម ដែលពេលទៅណាមកណាយើងត្រូវលើកដុំដែកនោះកាន់ឡើងទៅជាមួយជានិច្ច ។
+ អ្នកទោសដែលគេដាក់ ច្រវ៉ាក់ខួងក របៀបនេះច្រើនតែជាប់ពិរុទ្ធ អំពីបទ លួច ឆក់ ប្លន់ និងត្រូវយកទៅប្រហារជីវិត ដោយកាត់ក្បាល បើសិនជាជាប់ពិរុទ្ធពីបទ ប្លន់និងសម្លាប់ ។
- រូប : អ្នកទោសខ្មែរ ថតអំឡុងឆ្នាំ ១៩០០

ខ្មែរពាក់ស្នងភ្នែក

 


• ការពន្យល់
វ៉ែនតា ឬ ស្នងភ្នែក
- ពាក្យ « វែ៉ន » មានន័យថា រង្វង់​មូល​; ប្រដាប់​សម្រាប់​ឆ្លុះ​ស្រមោល; ពពិល...។
- រីឯពាក្យ « តា » មានន័យថា ភ្នែក
+ ដូចនេះ ពាក្យ " វែ៉នតា " គឺសម្តៅលើ កែវ​ស្នង​ភ្នែក គឺ​កែវ​សម្រាប់​ពាក់​ជា​ជំនួយ​ភ្នែក ដែល​ស្រវាំង​ឲ្យ​ភ្លឺ​ច្បាស់​ឬ​ជា​ជំនួយ​ឲ្យ​ស្រួល​ភ្នែក ។
- ខ្មែរ​សម័យបុរាណ ​ហៅ « ស្នងភ្នែក » ។
- សម្រាប់​ភិក្ខុ​សង្ឃ​ហៅ « ស្នង​នេត្រា » ។
- រាជសព្ទ័ ហៅ « ស្នង​ព្រះ​នេត្រ » ( ជនជាតិខ្មែរគួរ​ធ្វើ​ទម្លាប់​ហៅ​តាម​នេះ ឲ្យ​ត្រូវ​នឹង​ខ្មែរ​ក្នុង​បុរាណ​សម័យ​វិញ ហៅ​យូរៗ​ទៅ​គង់​នឹង​ថ្នឹក​​មាត់​ពុំ​ខាន ) ។
- ហៅ​ជា​បាលី​ថា « ចក្ខុបត្ថម្ភក » អានថា ( ច័ក-​ខុ-​ប៉ាត់-​ថ័ម-​ភក់ ) ប្រែថា « កែវ​ជា​ជំនួយ​ភ្នែក » ។
+ នេះជារូប ជនជាតិខ្មែរ ពាក់ ស្នងភ្នែក ក្នុងរាជកាល ហ្លួង សុីសុវត្ថិ មុនីវង្ស ។
+ ថត គ.ស. ១៩៣៨

Monday, October 25, 2021

អារាមចេតិយ ព្រះរាជវង្សចៅពញា យ៉ាត || The Royal Stupa of King Ponhea Yat

 

អារាមចេតិយ ព្រះរាជវង្សចៅពញា យ៉ាត និងសំណង់ព្រះវិហារវត្តភ្នំដូនពេញបុរាណ ។
- ថត : គ.ស ១៨៩០ ដើមផែនដីហ្លួង នរោត្តម

The Royal Stupa of King Ponhea Yat with the temple on the top of Wat Phnom Doun penh .
- This photo was taken in 1890 (the beginning reign of King Norodom).

ខ្មែរស្លៀកសារុង || Khmer men wearing Sarong

 

• សារុង គឺជាសំពត់​អំបោះ​ឬ​សូត្រ ត្បាញ​ចាក់​ជា​ក្រឡាឆ្លាស់​ពណ៌ឬ​ធ្វើ​ជា​ផ្កា ជា​គំនូរ រំលេចពណ៌សម្រាប់​ភ្ជើញ​ស្លៀក​សម្លុយ ។
- សារុង​ដែល​ខ្មែរ​ប្រើ​មាន​ ២ ប្រភេទ​គឺ សារុងស្រី និង សារុង​ប្រុស ។ សារុង​សម្រាប់​ស្រីៗ​សុទ្ធ​តែ​មក​ពី​បរទេស ស្រីៗ​អាច​ប្រើ​ជា​ប្រក្រតីបាន មិន​ទាស់​ទំនង​របស់​សុជីវធម៌​ខ្មែរទេ រីឯសារុង​សម្រាប់​ប្រុសៗ​ ច្រើន​តែ​ត្បាញ​ក្នុង​ប្រទេស​កម្ពុជាយើង ប្រុសៗ​ស្លៀក​បាន​ចំពោះ​តែ​ក្នុង​ផ្ទះ​ក្នុង​ពេល​ដែល​យល់​ថា​គួរ​ស្លៀក​បាន យូរម្តងៗ អាច​ស្លៀក​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះបាន តែបើនិយាយតាមច្បាប់សុជីវធម៌ខ្មែរបុរាណ បុរសកម្រនឹងស្លៀកសារុង ដើរក្រៅផ្ទះណាស់ ព្រោះវាច្រើនតែមិនគាប់​នឹងភ្នែកស្រីៗ ។

 • Sarong is a type of Khmer skirt, which has many kinds of patterns as solid color, plaid,and checked.
- Sarong in Cambodia we can use for both men and women. Most of Women's sarong are toke from other countries, that have polka-dotted's, floral's, and paisley's patterns. But for men's Sarong are made in Cambodia. Women can wear Sarong everyday and everywhere as they wanted, and for they can wear in house, we sometimes see them wearing outside.

ខ្មែរសក់ រ៉ៃ

 

• សក់ជើងកញ្ជើ ឬសក់ទុករ៉ៃ ( ទុកជើងសក់ ) ក្រៅអំពី ក្រុមស្រ្តីព្រះញាតិវង្ស ស្រ្តីពឹងបុណ្យហ្លួង ( ព្រះជាយា ព្រះស្នំ ម៉ម ឃុន ស្រ្តីរបាំ ស្ត្រីអ្នកភ្លេង ) និង ស្រ្តីអភិជនជាន់ខ្ពស់ខ្មែរ នារាជសម័យហ្លួងចាស់ ( រជ្ជកាល ព្រះបាទអង្គ ឌួង ហ្លួង នរោត្តម តរហូតមកដល់រជ្ជកាលហ្លួង សិរីសុវត្ថិ ) ម៉ូតសក់នេះគឺ និយមបំផុតសម្រាប់ស្ត្រីខ្មែរក្នុងព្រះរាជធានី ។
- រីឯម៉ូតសក់ផ្កាថ្កូវ ដែលមើលទៅមានលក្ខណៈបាស់ច្រូង ដូចផ្កាថ្កូវនោះ និយមសម្រាប់តែស្ត្រីខ្មែរ នាតំបន់ជនបទតែប៉ុណ្ណោះ ។

វត្តមាននៃរូបប្រាសាទអង្គរវត្តលើទង់ផែនដីខ្មែរលើក ដំបូង

 

• តើអ្នកដឹងទេ ? កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៨៦០ គ្រាដែល បុរាណវិទូជនជាតិបារាំងសែស បានរកឃើញ ប្រាសាទអង្គវត្ត ដ៏ធំមហិមា គ្មានពីរនៅលើលោក ដែលជា កេរមរតកដូនតារបស់យើងជាលើកដំបូង កាលគ្រានោះ ដោយមានការទទួលស្គាល់ពីសំណាក់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម និងដោយមានការគាំទ្រពីសំណាក់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផង ព្រះករុណា ជាអម្ចាស់ផែនដីនៃយើង ហ្លួងបានសម្រេចព្រះទ័យ យករូប ប្រាសាទអង្គរវត្ត ប្រាកដឡើងក្នុងផ្ទាំងសំពត់ក្រណាត់តំណាង អោយផែនដីកម្ពុជាទាំងមូល នៅ គ.ស. ១៨៦៣ ។ ដែលអត្ថន័យនៃទង់នោះគឺ ៖
១. រូបប្រាសាទកំពូលបី ពណ៌ស តំណាងអោយ ជាតិ
២. ផ្ទៃពណ៌ក្រហមជុំវិញប្រាសាទ តំណាងអោយព្រះរាជាណាចក្រ
៣. រីឯពណ៌ខៀវពទ្ធ័ជុំវិញនោះ តំណាងអោយភាពសម្បូរ បែបនៃធម្មជាតិ ដែលពទ្ធ័ជុំវិញផែនដីកម្ពុជាទាំងមូល ។
+ ក៏បុ៉ន្តែមិនយូរបុ៉ន្មាន ទម្រង់រូបទង់ជាតិកម្ពុជាបែបនេះ ក៏បាន កែរប្រែនិងឈប់ប្រើប្រាស់នៅ គ.ស. ១៨៨៧ និងបន្តកែរប្រែ ១០ ដំណាក់កាលទៀត រហូតមកដល់បច្ចុប្បន្ននេះ ។ 

ប្រភព ៖ Education for all, All for education.

ហុងកុង ១៨៧២ || Hong Kong in 1872

 

• នេះគឺជាព្រះឆាយាលក្ខណ៍កម្រ នៃសម្តេចព្រះភូបាល ម្ចាស់ផែនដីក្រុងកម្ពុជា ព្រះបាទ នរោត្តម ទ្រង់ថតជាមួយព្រះញាតិវង្សានុវង្ស ព្រមទាំង មន្ត្រីជាន់ខ្ពស់ បារាំងសែស នៅឯក្រុង ហុងកុង ដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស ។
- ថត : ១៨៧២ ប្រាំបួនឆ្នាំក្រោយការដាក់ នឹម អាណានិគមបារាំងសែស ។

• This is a rare photo of His majesty King Norodom taken with his Royal families and High Rank officials of French in Hong Kong in the colony land of Crown British .
- This photo was taken in 1872. Nine years after colonized by French.

Friday, October 15, 2021

អតីតកំផែងក្រុង ព្រះដំបង ឬ បាត់ដំបង || Battambang’s City wall

 

 នេះគឺជារូបភាពចាស់ នៃកំផែង ការពារក្រុងបាត់ដំបង នារាជសម័យបុរាណ ជាន់ចាស់

- កំផែងនេះត្រូវបានសាងសង់ឡើង នៅចន្លោះព្រះគ្រិស្ទ សករាជ ១៨៣១ - ១៨៣៤ ក្នុងគ្រាដែល ខែត្របាត់ដំបងដ៏ជាទីស្រឡាញ់របស់យើងធ្លាក់ក្រោមនឹមនៃការត្រួតត្រា ពីសំណាក់រាជការក្រុងស្យាម ។ កំផែងនេះកសាងឡើង តាមការត្រាស់បញ្ជារ ពី សម្តេចព្រះចៅរាមា ទី ៣ នៃក្រុងទេព ដើម្បីការពារ ក្រុងបាត់ដំបងទាំងមូល និងអាណានុរាស្ត្រខ្មែរ អោយគេចពីការស្លាប់ដោយសង្រ្គាម រវាង ស្យាម និង អាណ្ណាម ។

The wall of Battambang province in the past, that was build in The Siamese-Vietnamese War of 1831–1834, commanded by King Rama III of Siam. To protected the Battambong city and its people from the war.

ខ្មែរពិសាម្លូ || Khmer woman was eating Betel leaf

 

នេះគឺជារូបស្រ្តីខ្មែរ ពិសាម្លូ ថត គ.ស. ១៩៣៨

• ម្លូជា រុក្ខជាតិ វល្លិ​ឡើង​ជន្លង់​មួយពួក ដែលមាន​ឈ្មោះ​ច្រើន​យ៉ាង​ ( ឧ.ម្លូទេស ) ។ ដើម​និង​ស្លឹក​របស់វា មាន​រស​ហាង ក្លិន​ប្រហើរ​ឆួល​បន្តិច​ៗ​ ដូនតាខ្មែរជាន់ដើម ពិសាស្លឹក​ជា​គ្រឿង​​ផ្សំ​ជាមួយ​នឹង​កំបោរ​ ឬជាមួយនឹងស្លា​​ ដើម្បីទំពា​បំបាត់​ក្លិន​មាត់​មិន​ឲ្យ​ធុំអាក្រក់ និង ដើម្បីចង់បានធ្មេញពណ៌ខ្មៅដូចនិល ។ ហេតុអី្វដូនតាខ្មែរ ជាន់ដើម ចង់បានធ្មេញពណ៌ខ្មៅ ?

• Betel leaf or ( Malou or Mlou in Khmer pronunciation ) has many names we can also called Malou Teas too . Its stems and leaves are spicy, In the past Khmer people love to eat betel leaves with lime or Areca palms to clean their mouths from smell bad and to have a darker teeth . Why Ancient Khmer ancestors wanted to have black teeth ?


សម្តេចព្រះសម្មតិទេព នរោត្តម សីហនុ កាលហ្លួងសាងព្រះផ្នួសជាភិក្ខុសង្ឃ || His majesty King Norodom Sihanouk during a mok

 


សម្តេចព្រះសម្មតិទេព នរោត្តម សីហនុ កាលហ្លួងសាងព្រះផ្នួសជាភិក្ខុសង្ឃ ព្រះអង្គគង់ប្រថាប់ ទេសនា លើ គ្រែធម្មាសនៈ ។
- ថត ទសវត្សរ៍ ឆ្នាំ ១៩៥០

His majesty King Norodom Sihanouk was sitting and reading Sastra during he was a monk.

ខត្តិយវង្ស សុីសុវត្ថិ និង ចតុស្តម្ភជាន់ខ្ពស់ || The Sisowath's dynasty with four High Rank Officials of Khmer

 


• ខាងក្រោមនេះគឺជាព្រះឆាយាលក្ខណ៍ ព្រះខត្តិយវង្សត្រកូល សុីសុវត្ថិ និងមន្ត្រីចតុស្តម្ភខ្មែរ ទាំងបួនរូប កាលពី ព្រះគ្រិស្ទសករាជ ១៩២១ ។
១. សម្តេចព្រះភូវនាថ សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី
២. សម្តេចព្រះឧបរាជ សុីសុវត្ថិ មុនីវង្ស
៣. ព្រះអង្គម្ចាស់ សុីសុវត្ថិ រដ្ឋារី ( ព្រះរាជ នត្តោហ្លួង សិរីសុវត្ថិ )*
៤. លោកឧកញ៉ា ក្រឡាហោម សឺន ឌៀប
៥. អ្នកអង្គម្ចាស់ សុីសុវត្ថិ សុីសុរ៉ា ( នត្តោហ្លួង សិរីសុវត្ថិ )*
៦. អ្នកអង្គម្ចាស់ សុីសុវត្ថិ ឆត្រ័តិវង្ស ( នត្តោហ្លួង សិរីសុវត្ថិ )*
៧. សម្តេច ចៅហ្វាវាំង ជួន
៨. លោកឧកញ៉ាចក្រី ប៉ុន
៩. លោកឧកញ៉ាយមរាជ ឈុន ឬ អាឡិចសុីស ឈុន
- (*) លេខ ៣ លេខ ៥ និងលេខ ៦ គឺជាបុត្ររបស់ព្រះអង្គម្ចាស់ សុីសុវត្ថិ ឥស្សារ៉ាវង្ស ។

• This is an old photo of The Sisowath's dynasty and the four high rank officials of Khmer which was taken in 1921 .
1. His Majesty King Sisowath
2. His Royal Highness Prince Sisowath Monivong ( next King )
3. H.R.H. Prince Sisowath Rothary ( King Sisowath's grand son )*
4. Oknha Krolar Houm Son Diep
5. H.H. Prince Sisowath Sisora ( King Sisowath's Grand son )*
6. H.H. Prince Sisowath Chattivong ( King Sisowath's grand son )*
7. Samdech Chao far Veang Thiunn
8. Oknha Chakri Ponn
9. Oknha Yumareach Chhun or Alexis Chhun .
- (*) Number 3,5,and 6 are sons of His Royal Highness Prince Sisowath Essaravong .

ព្រលឹងខ្មែរទាំង ១០ || The ten Souls of Khmer nation

 


• ព្រលឹង ឬគ្រឿងជាទីស្រឡាញ់ និង គោរពស្មើនឹងជីវិត នៃជាតិខ្មែរ មាន ១០ ដែលយើងគ្រប់គ្នាគួរយល់ដឹង ក្នុងនោះរួមមាន ដូចតទៅ ៖
១. ព្រលឹងដូនតា
២. ព្រលឹងជាតិ
៣. ព្រលឹងទឹកដី
៤. ព្រលឹងជនជាតិ
៥. ព្រលឹងសិល្បៈ
៦. ព្រលឹងសាសនា
៧. ព្រលឹង ទំនៀមទម្លាប់ប្រពៃណី
៨. ព្រលឹងសាមគ្គីធម៌
៩. ព្រលឹងសច្ចៈធម៌
១០. ព្រលឹងអក្សសិល្ប៍

• There are ten Souls or the favorite things of Khmer nation , such as :
1. The souls of Khmer Ancestors
2. The souls of Khmer National
3. The souls of Khmer Land
4. The souls of Khmer People ( Ethnicity )
5. The souls of Khmer Fine Arts
6. The souls of Khmer Religion
7. The souls of Traditional or the life's style of Khmer
8. The souls of Khmer unity
9. The souls of Khmer truthfulness
10. The souls of Khmer national letters.


- ប្រភព៖ ( EFEO ) វិញ្ញាសា ចំណេះដឹងទូទៅ និងសិស្សពូកែ ( ដោយ សំ ប៊ុនណា )

Tuesday, October 12, 2021

នាងសារ៉ាម៉ានី និង ស្វាមី || Saramani with her family

 


• ប្រវត្តិជីវិត ផ្អែមល្ហែមនិងជូរចត់ របស់នាង សារ៉ាម៉ានី ដែលជាកូនក្រុមល្ខោនព្រះករុណា ត្រូវបានកត់ត្រាទុកយ៉ាងជាក់លាក់ ដោយស្វាមីរបស់នាង គឺ លោក រ៉ូឡង់ មុឺយែរ ( កំលោះ ) តាមការនិទានផ្ទាល់ពី នាង សារ៉ាម៉ានី ( ដកណាម យ៉ែម ) សម្រាប់អោយមនុស្សជាន់ក្រោយបានអាន និងបានដឹងអំពី ជីវភាពទូទៅ នៅក្នុងព្រះបរមរាជវាំង ហ្លួងខ្មែរ នាចុង រជ្ជកាលហ្លួង នរោត្តម និងដើម រជ្ជកាល ហ្លួង សិរីសុវត្ថិ ហើយទាំងនោះវាមិនមែនជាព្រេងនិទាន ដែលប្រឌិតឡើងដើម្បីអានកម្សាន្តលេង នោះទេ តែវាគឺជារឿងពិត ។
- ឪពុកឈ្មោះ យិន ជាទាហានហ្លួង
- ម្តាយឈ្មោះ យាយ ឯម
- សារ៉ាម៉ានីគឺជាក្មួយស្រីរបស់ លោកអគ្គមហាសេនា អ៊ុម មន្ត្រីវាំងហ្លួង ។

• The background of Saramani, who was a Royal Ballete dancer in the end of King Norodom's reigns and the beginning reigns of King Sisowath was wrote clearly by her husband Sir Roland Meyer ( Kamlar ) ,who was a director of Khmer fine arts . It's not a folk tales or novel but it's a real story.
- Her father's name: Yin ( A Royal soldier )
- Her mother's name: Yeay Em
- She is a niece of Khmer High rank officer Lok Akkak Moha Sena Oum .

ទីក្រុងភ្នំពេញ តាំងពី គ.ស. ១៨៦៧ || Phnom Penh capital city since 1867

 


• ទីក្រុងភ្នំពេញ តាំងពី គ.ស. ១៨៦៧ គឺជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់ព្រះរាជអាណាចក្រកម្ពុជា ដែលមានប្រជាជន ប្រមាណ ១០ ០០០ នាក់និងភាគច្រើនជាជនជាតិចិន ។ បើគេគិតទាំងរស់នៅលើទឹកផងនោះ ទីក្រុងភ្នំពេញ មានប្រជាជន ជាង ៣០ ០០០នាក់ រួមមានទាំង បារាំងសែស ចិន និង យួនផងដែរ ។ ដោយជនជាតិ ទាំងនោះចូលចិត្តរស់នៅជាសង្កាត់ ដាច់ដោយឡែកពីគ្នា ៖
+ អំបូរជនជាតិខ្មែរម្ចាស់ស្រុក ច្រើនរស់នៅតំបន់ខាងត្បូង និងខាង លិច វាំងចតុម្មុខ
+ ពួគអភិជនបារាំងសែស រស់នៅខាងជើង ព្រះបរមរាជវាំង និងជុំវិញ វត្តភ្នំ ( មានសំណង់អាណានិគមខ្លះៗជាតឹកតាងស្រាប់ )
+ ពួគចិន និង យួនច្រើនរស់នៅម្តុំតំបន់ជំុវិញផ្សារចាស់ ( សព្វថ្ងៃ ) តំបន់មាត់ទន្លេ 

• Since 1867 Phnom Penh capital city of Cambodia was an important business center , that have 10 000 people were living there. But if we count all including the people who lived on boats there were about 30 000 people and mostly are Chinese . There were Chinese , French ,and Vietnamese and live far away from each other :
+ Mostly of Cambodian people were living southern and western of Khmer Royal palace .
+ For French elites they love to living northern of Royal palace and Surrounding Wat Phnom's area .
+ Chinese and Vietnamese they love to living Surrounding old Market's area and along the river especially in Chroy Chongvar's area .

រឿងរ៉ាវ នៃព្រះបាទអង្គដួង ជាមួយនឹងអតីតខែត្រ ម្លូព្រៃ និងទន្លេរពៅខ្មែរ

 


• ក្រោយអំពីការឡើងគ្រងរាជ្យសម្បត្តិ នៃព្រះបាទអង្គដួង រួចមក ព្រះអង្គទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់ រាជការក្រុង ស្យាម (សៀម ) និង ក្រុងវេ៉ ( យួនអាណ្ណាម ) ដែល បានបង្ខំឲ្យព្រះអង្គ ព្រមប្រគល់ទឹកដីមួយផ្នែកឲ្យទៅពួកគេ។
• ដើម្បីដោះសារចំពោះការគំរាមកំហែង ដែលទាមទារ ឲ្យព្រះបាទអង្គដួង ត្រូវតែប្រគល់ខេត្តម្លូព្រៃ និងទន្លេរពៅទៅឲ្យសៀម ខណៈព្រះអង្គកំពុងស្ថិតក្រោម ឥទ្ធិពល សៀមផងនោះ ព្រះបាទអង្គដួង ទ្រង់បានព្រះលិខិតតប ទៅកាន់ ស្តេចសៀម ព្រះចៅ ណាំងក្លាវ ( រាមាទី ៣ ) វិញថា ៖ « ខ្ញុំ មិនឲ្យអ្វីទំាងអស់ទៅសៀមឡើយ ប៉ុន្តែ ដោយសារ ពេលនេះ សៀមមានកម្លាំងខ្លាំងជាង សៀមអាចកាន់កាប់ជាបណ្តោះអាសន្ន នូវអ្វីៗ ដែលសៀមបាន រឹបអូសយកពីកម្ពុជាទៅ » ។

ប្រភព ៖ ដកស្រង់ពីសៀវភៅ ជនជាតិខ្មែរភាគ ២ ( និពន្ធដោយ Paul Brunon និង ស៊ុនហេង ម៉េងឈាង)

ផែនទីចាស់ នៃក្រុងភ្នំពេញ ១៦៤៤ || The old map of Phnom Penh city 1644

 


ផែនទីចាស់ នៃក្រុងភ្នំពេញ គូរដោយ ជនជាតិហូឡង់ម្នាក់ដែលយើង ពុំស្គាល់អត្តសញ្ញាណ គ្រាដែលលោកចូលមកទស្សនកិច្ច ក្រុងភ្នំពេញ ថ្ងៃទី ១២ ខែ មិថុនា គ.ស. ១៦៤៤ ។

The old map of Phnom Penh city, drawn by unknown Dutch participant in the expedition to Cambodia, Battle of Phnom Penh on 12 June 1644.

៩ ឧសភា គ.ស. ១៩៤១ ប្រវត្តិសាស្ត្រដ៏ឈឺចុកចាប់

 


• រឿងរ៉ាវកាលពី ៧៦ ឆ្នាំមុន តើអ្នកដឹងទេ ? អំឡុង សង្គ្រាមលោកលើកទី ២ កំពុងតែឆាបឆះឡើង គ្រាមួយនោះ ប្រទេសបារាំងសែស ដែលមានតួរនាទីត្រួតត្រា រាជអាណាចក្រខ្មែរ បានចាញ់សង្រ្គាមជាមួយនឹង ប្រទេស យីប៉ុន ( ជប៉ុន ) រដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោក ភិបុល សង្រ្គាម ( ភីប៊ូន ស៊ុងក្រាម ) ក្នុងរជ្ជកាលព្រះចៅរាមាទី ៨ និងដោយមានការជួយជ្រោមជ្រែងពីប្រទេស យីប៉ុន ផងនោះ ។ យីប៉ុនបានបង្ខំអោយបារាំងសែស ចុះសន្ធិសញ្ញាមួយជាមួយ នឹងខ្លួន ដែលហៅ « សន្ធិសញ្ញាទីក្រុងតូក្យូ » នៅថ្ងៃទី ០៩ ខែ ឧសភា គ.ស. ១៩៤១ រយៈពេល ១៥ថ្ងៃក្រោយការចូលព្រះទិវង្គត នៃព្រះករុណាព្រះបាទ សម្តេចព្រះ សុីសុវត្ថិ មុវីវង្ស ។ ក្នុងសន្ធិសញ្ញានោះ យីប៉ុន បានបង្ខំអោយរដ្ឋការបារាំងសែស កាត់ដីប៉ែក ពាយ័ព្យនៃប្រទេសកម្ពុជា មាន ខែត្រ បាត់ដំបង សៀមរាប ស្ទឹងត្រែង កំពង់ធំ និង ខែត្រព្រះវិហារ បច្ចុប្បន្ន ប្រគល់អោយសៀមកាន់កាប់ តែក្រោយមក នៅថ្ងៃទី ១៧ ខែ វិច្ឆិកា គ.ស. ១៩៤៦ ( រជ្ជសម័យព្រះមហាវិរក្សត្រដ៏ជាទី គោរព ស្រឡាញ់នៃកូនចៅខ្មែរទាំងពួង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ) ក្រោមសន្ធិសញ្ញា ទីក្រុងវ៉ាសុីងតោន ប្រទេសសៀមបានបង្ខំចិត្តប្រគល់ ទឹកដីទាំងនោះមកអោយ ព្រះរាជាណាចក្រកម្ពុជាវិញ ។

Sunday, October 10, 2021

លោកហ្លួងស្នេហា ពិមល តាត់ || Louk Loung Sneha Pimol Tatt

 


លោកហ្លួងស្នេហា ពិមល* តាត់ ម្ចាស់ភូមិគ្រឹះ ខសង នៅភូមិវត្តគរ
• បើអ្នកធ្វើដំណើរមក ដល់ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខែត្របាត់ដំបង និងអ្នកចង់ទស្សនាភូមិគ្រឹះបុរាណមួយដែលមានអាយុកាល ១០០ឆ្នាំជាង ដែលជញ្ជាំងបិតដោយ បាយអលាយជាមួយ នឹងដីខ្សាច់នោះ អ្នកស្រុកនៅទីនោះនឹងណែនាំអ្នកអោយទៅទស្សនាផ្ទះបុរាណមួយខ្នងដែលសាងសងឡើងក្នុង គ.ស. ១៩០៧ គ្រាដែល ប្រទេសសៀមប្រគល់មកវិញនូវ ទឹកដីខ្មែរ ( បាត់ដំបង សៀមរាប និង សិរីសោភណ្ឌ័ ) ជួនរដ្ឋការ បារាំងសែស ក្នុងរជ្ជសម័យ ហ្លួងសិរីសុវត្ថិ ។ នោះគឺជា ភូមិគ្រឹះ របស់ លោកហ្លួងស្នេហា ពិមល តាត់ ដែល លោកគឺជាស្មៀនជំនិតរបស់ លោកម្ចាស់គទាធរ ធរណិន្រ្ទ ឈុំ ( ហៅលោកម្ចាស់ បស្ចឹម ) ។
* ម្ចាស់ផ្ទះប្រាប់ថា លោកមានងារ ហ្លួងស្នេហា ពិមន្ត តែពាក្យ « ពិមន្ត » នេះគ្មានឃើញសរសេរ ក្នុងវចនានុក្រមរបស់ សម្តេចសង្ឃសោះ ទើបខ្ញុំយល់ថា ប្រហែលជាពាក្យ « ពិមល » ដែលប្រែសេចក្តីថា ស្រស់ល្អ បរិសុទ្ធ ដែលឥតមន្ទិល សង្ស័យ ) ។

Louk Loung Sneha Pimol Tatt the owner of old Khorsong's house in Wat Kor village
• If you're arrived in Wat Kor village, Sangkat Wat Kor, in Battambang province and you want to visit an over 100 years old house which made by mortar mixed with sand . The villagers will introduce you to visit the Khorsong's house that was built since 1907 in the reign of King Sisowath. That house was belonging to Louk Loung Sneha Pimol Tatt who is a close clerk of Loud Chhoum ( Chao Paya Abpaiwong Chhoum ).